ចំណេះ

គោលការណ៍ឯកជនភាព

ធ្វើបច្ចុប្បន្នភាពចុងក្រោយ: 17 វិច្ឆិកា 2026

1. ការគោរពឯកជនភាពរបស់អ្នក

គោលការណ៍នេះពន្យល់ថា ចំណេះ (jomneskh.com) ប្រមូលព័ត៌មានអ្វីខ្លះ ប្រើវាដើម្បីអ្វី និងសិទ្ធិរបស់អ្នក។ យើងប្រមូលតែអ្វីដែលចាំបាច់ ដើម្បីផ្តល់សេវាសិក្សា។

យើងមិនលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យអ្នកណាឡើយ ហើយយើងមិនប្រើកម្មវិធីតាមដានសម្រាប់ការផ្សាយពាណិជ្ជកម្មទេ។

2. ព័ត៌មានដែលយើងប្រមូល

គណនី៖ ឈ្មោះ អ៊ីមែល និង/ឬលេខទូរស័ព្ទ រូបតំណាងដែលអ្នកជ្រើស និងការកំណត់ (ភាសា រូបិយប័ណ្ណ ពណ៌ផ្ទៃ)។

ឧបករណ៍៖ ប្រភេទ browser/ឧបករណ៍ និងពេលចូលប្រើចុងក្រោយ ដើម្បីអនុវត្តដែនកំណត់ 2 ឧបករណ៍។

ការសិក្សា៖ វគ្គដែលបានទិញ មេរៀនដែលបានបញ្ចប់ លទ្ធផលលំហាត់ XP/streak និងវិញ្ញាបនបត្រ។

ការបង់ប្រាក់៖ វគ្គ ចំនួនទឹកប្រាក់ លេខវិក្កយបត្រ និងលេខប្រតិបត្តិការ Bakong។ យើងមិនឃើញ និងមិនរក្សាទុកលេខគណនីធនាគារ PIN ឬលេខកាតរបស់អ្នកទេ។

កុមារ៖ ឈ្មោះហៅក្រៅ អាយុ រូបតំណាង វឌ្ឍនភាព និងពេលប្រើប្រាស់ ដែលឪពុកម្តាយបញ្ចូល។

បញ្ជីរង់ចាំ (waitlist)៖ អ៊ីមែល ឬលេខទូរស័ព្ទ ឈ្មោះ (ស្រេចចិត្ត) និងប្រធានបទដែលអ្នកចាប់អារម្មណ៍។

3. យើងប្រើព័ត៌មានធ្វើអ្វី

ដើម្បីបើកវគ្គសិក្សា រក្សាវឌ្ឍនភាព និងចេញវិញ្ញាបនបត្រ។

ដើម្បីបញ្ជាក់ការបង់ប្រាក់ជាមួយ Bakong និងសម្រាប់កត់ត្រាគណនេយ្យ។

ដើម្បីការពារវីដេអូ — លេខទូរស័ព្ទ ឬអ៊ីមែលរបស់អ្នកបង្ហាញជា watermark លើវីដេអូ ពេលអ្នកមើល។

ដើម្បីទាក់ទងអ្នកអំពីគណនី ការទិញ ឬការបើកដំណើរការវេទិកា (សម្រាប់អ្នកក្នុង waitlist)។

4. អ្នកដែលជួយយើងដំណើរការសេវា

Supabase — មូលដ្ឋានទិន្នន័យ និងការចូលគណនី (ម៉ាស៊ីនមេនៅប្រទេសសិង្ហបុរី)។

Cloudflare — បង្ហោះវេបសាយ និងការពារសុវត្ថិភាព។

Bakong (ធនាគារជាតិនៃកម្ពុជា) — ផ្ទៀងផ្ទាត់ការបង់ប្រាក់ KHQR។

សេវាផ្ញើអ៊ីមែល/SMS — ផ្ញើលេខកូដ ឬតំណចូលគណនី។

ពួកគេប្រើព័ត៌មានតែដើម្បីផ្តល់សេវាឱ្យយើងប៉ុណ្ណោះ។ យើងនឹងបង្ហាញព័ត៌មានដល់អាជ្ញាធរ តែពេលច្បាប់តម្រូវប៉ុណ្ណោះ។

5. Cookies និងការរក្សាទុកក្នុង browser

យើងប្រើ cookies សម្រាប់ការចូលគណនីប៉ុណ្ណោះ។ ការកំណត់ វឌ្ឍនភាព និងកញ្ចប់សិក្សាក្រៅបណ្តាញ ត្រូវបានរក្សាទុកក្នុង browser របស់អ្នក ដើម្បីឱ្យរៀនបានទោះគ្មានអ៊ីនធឺណិត។

អ្នកអាចលុបវាបានគ្រប់ពេល ដោយសម្អាតទិន្នន័យ browser (វឌ្ឍនភាពដែលបានភ្ជាប់ទៅគណនីនៅតែមាន)។

6. រយៈពេលរក្សាទុក និងសុវត្ថិភាព

យើងរក្សាព័ត៌មានគណនី ដរាបណាគណនីនៅសកម្ម។ កំណត់ត្រាបង់ប្រាក់ត្រូវរក្សាទុកតាមរយៈពេលដែលច្បាប់ពន្ធដារ និងគណនេយ្យនៃកម្ពុជាតម្រូវ។

ព័ត៌មានត្រូវបានបញ្ជូនតាម HTTPS ហើយមានតែបុគ្គលិកដែលមានសិទ្ធិប៉ុណ្ណោះ ទើបអាចមើលបាន។

7. សិទ្ធិរបស់អ្នក

អ្នកអាចមើល និងកែឈ្មោះ លេខទូរស័ព្ទ រូបតំណាង និងឧបករណ៍ របស់អ្នក នៅទំព័រការកំណត់។

អ្នកអាចស្នើសុំច្បាប់ចម្លងព័ត៌មានរបស់អ្នក លុបគណនី ឬដកឈ្មោះចេញពី waitlist ដោយទាក់ទងមក Telegram។ យើងនឹងឆ្លើយតបក្នុងរយៈពេល 30 ថ្ងៃ។

8. ការផ្លាស់ប្តូរ និងទំនាក់ទំនង

យើងនឹងជូនដំណឹងលើវេបសាយ នៅពេលគោលការណ៍នេះផ្លាស់ប្តូរ។ សំណួរអំពីឯកជនភាព សូមទាក់ទង Telegram ។